រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងជំនាញអន្តោប្រវេសន៍ អធិការដ្ឋាននគរបាលស្រុកកោះកុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង ចុះត្រួតពិនិត្យទីតាំងស្នាក់នៅក្រុមហ៊ុនចិន តម្តើងបង្គោលភ្លើង និងព្រះវិហារសាសនាអ៊ីស្លាម

ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ កម្លាំងជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង ចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសក្រុមហ៊ុនចិន តម្តើងបង្គោលអគ្គីសនី ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង និងចុះពិនិត្យស៊ើបសួរប្រធានព្រះវិហារឥស្លាម (សារ៉ាវ) នៅចំណុចភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង អំពីឥស្លាមសាសនិក ថាតើមាននរណាមកធ្វើពិធីបុណ្យសាសនា ឬទើបតែវិលត្រឡប់មកពីប្រារព្ធពិធីបុណ្យសាសនានៅក្រៅប្រទេសដែរឬទេ?

តែជាលទ្ធផល ពុំមានអ្នកចំងាយមកធ្វើបុណ្យ ឬអ្នកមកពីក្រៅប្រទេសនោះទេ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបើកប្រអប់សំបុត្រចំនួន ០១លើក ជាលទ្ធផលពិនិត្យឃើញ ពុំមានអ្វីក្នុងប្រអប់សំបុត្រឡើយ។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង