រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំថ្មស រៀបចំកម្មវិធីអបអរសាទរ ÷ស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” នឹង អបអរសាទរក្រុមបាល់ទាត់នារីវិទ្យាល័យឃុំថ្មស ទទួលបានពានមិត្តភាព

រដ្ឋបាលឃុំថ្មស រៀបចំកម្មវិធីអបអរសាទរ ÷
១- ជ័យលេភីលេខ ១ មានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ "ភូមិ-ឃុំមានសុវត្ថិភាព" ប្រចាំឆ្នាំ ២០១៩ ។
២- អបអរសាទរក្រុមបាល់ទាត់នារីវិទ្យាល័យឃុំថ្មស ទទួលបានពានមិត្តភាព សសយក ស្រុកបូទុមសាគរ។
ក្រោមអធិបតីភាព លោក អិក កួន មេឃុំថ្មស ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ សមាជិកសសយកឃុំថ្មស ក្រុមកីឡាករ បាល់ទាត់នារី បុរសចំនួន ០៣ ក្រុម។ កម្មវិធីនេះក៏មានការធ្វើបទបង្ហាញអំពីការធ្វើអនាម័យ និងអប់រំសុខភាពស្ដីពីវិធានការ ការពារការចម្លងជំងឺ (COVID-19) ពីបុគ្គលិកមណ្ឌលសុខភាពថ្មសដល់ក្រុមបាល់ទាត់ ដែលជាសិស្សានុសិស្សឲ្យបានយល់ដឹងកាន់តែបានច្រើនពីវិធីបង្ការជំងឺ (COVID-19)។

ប្រភព:រដ្ឋបាលឃុំថ្មស
===========
ថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
March 18, 2020

អត្ថបទទាក់ទង