រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលស្តទីស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវាស់វែងដីរបស់លោក ឯម សៀកឡន ដែលបានចុះបញ្ជីដាច់ដោយដុំ ក្នុងតំបន់សហគមន៍ ភូមិតាចាត

ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលស្តីទីស្រុក បានដឹកនាំក្រុមការងារ មានមន្ទីរបរិស្ថានខេត្ត ការិយាល័យភូមិបាលស្រុក មេឃុំ មេភូមិតាចាត និងម្ចាស់ដី ចុះត្រួតពិនិត្យវាស់វែងដីរបស់លោក ឯម សៀកឡន ដែលបានចុះបញ្ជីដាច់ដោយដុំ ក្នុងតំបន់សហគមន៍ ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌល សីមា ខេត្តកោះកុង ដែលក្រសួងបរិស្ថានឯកភាពអោយធ្វើការកាត់ឆ្វៀល ។

អត្ថបទទាក់ទង