រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំប្រចាំខែមីនា របស់ក្រុមប្រឹក្សាឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំប្រចាំខែមីនា ក្រោមការដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយប្រស់ នាយក នាយករងបឋមសិក្សា និងអនុវិទ្យាល័យឃុំជ្រោយប្រស់ មេភូមិ អនុប្រធានភូមិ និងប៉ុស្ដិ៍សុខភាពជ្រោយប្រស់សរុបចំនួន ១២រូប ស្រី ០៤រូប នៅសាលាឃុំជ្រោយប្រស់ ។
កិច្ចប្រជុំនេះផ្តោតលើបញ្ហាមួយចំនួនដូចខាងក្រោម៖
១.ធ្វើផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាចទៅលើការរីករាលដាលនៃវីរ៉ុសកូរ៉ូណា ឬCovid-19
២.ឱ្យកម្លាំងប៉ូលីសប៉ុស្ដិ៍រដ្ឋបាលឃុំ តាមដានប្រជាពលរដ្ឋដែលស្លៀកពាក់ឯកសណ្ឋានយោធា (ទាហាន) ខុសច្បាប់
៣.ប្រមូលរបាយការណ៍ប្រចាំខែមីនា
៤បញ្ហាផ្សេងៗ

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង