រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង តំណាង លោកជំទាវ ឈួង ចាលឹក ប៊ុន លើត បាននាំយកនូវទេយ្យទាន និងម៉ាស ទៅប្រគេនព្រះមេគណទាំងពីរគណ: នៅវត្តជោតញ្ញាណ និងវត្តទេពនិមិត្ត ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ព្រះមេគណខេត្តកោះកុងទាំងពីរគណ: សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសដ៍ថ្លៃថ្លា របស់លោកជំទាវ ឈួង ចាលឹក ប៊ុនលើត និងក្រុមស្ត្រីមេផ្ទះទាំងអស់ ដែលបានប្រគេនទេយ្យទានរួមមានអង្ករ ទឹកសុទ្ធ និងម៉ាស សម្រាប់ព្រះមេគណចាត់ចែងបន្ត ប្រគេនព្រះសង្ឃ ក្នុងទីអារាម ក៏ដូចជាប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។
ប្រភព : មន្ទីរធម្មការ និងសាសនាខេត្តកោះកុង

អត្ថបទទាក់ទង