រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានជួបលោក ណូ រីយ៉ា តំណាងអោយបងប្អូនខ្មែរ-ឥស្លាមនៅចំណុចភូមិខ្មែរឥស្លាម ឃុំអណ្តូងទឹក ក្នុងជំនួបសួរសុខទុក្ខ នឹងណែនាំអោយគាត់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19

23/03/2020 (2:30 pm)
------------------------------------
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំ លោកនាយករងរដ្ឋបាល លោកអនុប្រធានការិ.គ្រប់គ្រងធនធានមនុស្ស ចុះទៅជួបលោក ណូ រីយ៉ា
តំណាងអោយបងប្អូនខ្មែរ-ឥស្លាមនៅចំណុចភូមិខ្មែរឥស្លាម ឃុំអណ្តូងទឹក ក្នុងជំនួបសួរសុខទុក្ខនេះខ្ញុំបានណែនាំអោយគាត់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 អោយគាត់គ្រប់គ្រងបងប្អូនខ្មែរឥស្លាមអោយបានល្អ អោយបានដឹងពីការចេញចូលភូមិរបស់បងប្អូនមកពីចំងាយ និងពន្យល់ថាគ្មានការរើសអើងរវាងខ្មែរ-និងបងប្អូនខ្មែរឥស្លាមទេ ជាពិសេសគឺការពារខ្លួនរបស់យើងអោយគេចផុតពីជំងឺដ៏សាហាវនេះ តាមរយះការណែនាំពីក្រសួងសុខាភិបាលរបស់យើង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
--------------------------------------
ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល

អត្ថបទទាក់ទង