រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាល

23/03/2020 (3:00 pm)
----------------------------------
លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាលឈ្មោះ ម៉ុន ស្រីពៅ អាយុ២៩ឆ្នាំរស់នៅភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

អំណោយរួមមាន៖ ខោទឹមនោម ១ដុំ កន្សែងពោះគោ ១ ពួក ១ ម៉ុង ១ សាប៊ូ ១ ម្សៅ១ ស្រោមដៃ ស្រោមជើងមួក ពូក១ ម្សៅ ក្រដាស់អនាម័យ ទឹកសុទ្ធ ១យូ និងថវិកា ១០០.០០០រៀល ។

ប្រភព:អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ
---------------
ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
March 23, 2020

អត្ថបទទាក់ទង