រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំក្រុមការងារកសាងផែនទីប្រើប្រាស់ដីរដ្ឋ ស្រុកកោះកុង ចុះធ្វើការសិក្សាលើគោលដៅជាក់ស្ដែង នៅឃុំត្រពាំងរូង

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារកសាងផែនទីប្រើប្រាស់ដីរដ្ឋស្រុកកោះកុង ចុះធ្វើសិក្សាដល់ទីតាំងគោលដៅជាក់ស្ដែងផ្ទាល់ នៅភូមិព្រែកអង្គុញ ភូមិត្រពាំងរូង និងភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដើម្បីធ្វើការប្រមូលព័ត៌មានលម្អិតឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនទីប្រើប្រាស់នេះឱ្យមានភាពត្រឹមត្រូវ និងច្បាស់លាស់ តាមគោលការណ៍ណែនាំរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដូចជាការរៀបចំនូវចំណីព្រែក ចំណីផ្លូវជាតិ ផ្លូវលំ និងការបែងចែកប្រភេទដីឱ្យបានត្រឹមត្រូវតាមប្រភេទដូចជា ដីកសិកម្ម ដីលំនៅឋាន ដីអភិវឌ្ឍ តំបន់ទេសចរណ៍សក្តានុពល និងតំបន់អភិរក្ស ព្រមទាំងទីតាំងសម្រាប់ការរៀបចំផ្សារ បេនឡាន និងសួនសាធារណៈ នៅក្នុងភូមិនីមួយៗ សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតផងដែរ។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង