រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន០៩គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

24/03/2020 (9:00 am)
--------------------
លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន០៩គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

លោកអភិបាលស្រុក ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid19 តាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល

នាឱកាសនោះលោកអភិបាលស្រុក បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖
អង្ករ២០គក្រ មី១០កញ្ចាប់ ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១យូ ខ្លាញ់ ១ដប ទឹកត្រី ១យូ ទឹកស៊ីអ៉ីវ ១យូ ស្ករស ១គក្រ បីចេង ១កញ្ចាប់ អំបិល ១កញ្ចាប់ និងថវិកា ២០,០០០រៀល(ថវិការបស់អាជ្ញាធរឃុំអណ្ដូងទឹក)

ប្រភព: អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ
---------------------
ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០
March 24, 2020

អត្ថបទទាក់ទង