លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក ធីវ គានថាវ នាយករងរដ្ឋបាល និងលោក គឹម សុផល ប្រធានការិ.សាធារណៈការ ដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង អញ្ជើញចូលរួមចុះពិនិត្យវាយតម្លៃគុណវឌ្ឍិប្រតិបត្តិមេត្រីបរិស្ថានស្តីពី ចលនាប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ របស់រដ្ឋបាលសង្កាត់ស្មាច់មានជ័យ ដែលជាប់ចំណាត់ថ្នាក់បឋម ។ ប្រព្រឹត្តទៅនៅសាលាសង្កាត់ស្មាច់មានជ័យ ។
ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០ នាទីព្រឹក
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










