លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុងខេមរភូមិន្ទ និងកញ្ញា ឃឹម ចាន់ដាវី ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង បានអញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលក្រសួងមហាផ្ទៃបានដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្នុងជំហានទី២នៅរដ្ឋបាលក្រុង ស្រុកគោលដៅចំនួន៤៦ និងបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុកគោលដៅដាក់ឱ្យដំណើរការកម្មវិធីព័ត៌មានវិទ្យានេះ ចាប់ពីខែមេសា ឆ្នាំ២០២៣កន្លងមក។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រៃវែង។
នៅវេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







