រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរងក្រុង និងជាអនុប្រធានគណ:កម្មាធិការលទ្ធក្រុងបានដឹកនាំកិច្ចប្រជុំលទ្ធកម្មដេីម្បីពិភាក្សាលេីការងារចំនួនបី។

ខេមរភូមិន្ទ :នាព្រឹក ថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក សៀង កក្កដា អភិបាលរងក្រុង​ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកបានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការលិទ្ធដើម្បីពិនិត្យ និងពិភាក្សាលើការងារចំនួន ០៣ គឺ ៖
១/ ផែនការសកម្មភាពអនុវត្តការងារសេវាអនាម័យបរិស្ថាន (ការគ្រប់គ្រងសំណល់រឹង រាវ) របស់រដ្ឋបាលក្រុង
២/ ចរចាថ្លៃ (បន្ត) លើការងារសម្អាត និងប្រមូលសំរាមតាមដងផ្លូវ តាមសួនច្បារសាធារណៈ និងសំរាមក្នុងទឹកតាមបណ្តោយឆ្នេរ ការបំពាក់ធុងសំរាមតាមទីសាធារណៈ និងការបំពាក់ស្លាកអប់រំបរិស្ថានក្នុងក្រុង សម្រាប់ឆ្នាំ២០២០
៣/ វាយតម្លៃ និងប្រគល់ទទួលបញ្ចប់សុពលភាពសេវាអនាម័យបរិស្ថាន ក្នុងក្រុង សម្រាប់ឆ្នាំ២០១៩ រដ្ឋបាលក្រុងនៅសាលប្រជុំសាលាក្រុង។

អត្ថបទទាក់ទង