រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ ជំទប់ទី១ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី១៤ ឆ្នាំទី២ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ សីហា
៣.របាយការណ៍ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ
៤.របាយការណ៍សហគមន៍នេសាទសម្រស់កោះស្ដេច
៥.ប្រកាសទទួលស្គាល់សមាសភាពលោក កែវ កាន់រ៉េត ជាអនុភូមិពាមកាយ និងលោកស្រី គុត ស៊ីនី ជាជំនួយការភូមិពាមកាយ
៦.បញ្ហាប្រឈម និងដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប្រធានសហគមន៍នេសាទ លោកមេភូមិទាំងបី និងជំនួយការឃុំទាំងពីរ ។
ថ្ងៃចន្ទ ១២កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣





