រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាឃុំ នឹងកិច្ចប្រជុំកិច្ចការនារី នឹងកុមារឃុំ ប្រចាំខែមីនា ឆ្នាំ២០២០

ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ ក ន ក នឹងប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែមីនា ឆ្នាំ២០២០ នឹងមានការចូលរួមពីលោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍កោះស្ដេច លោក ស្មៀនឃុំ លោកមេភូមិទាំងបី នាយិកាសាលាបឋម តំណាងគ្រូមត្តេយ្យ នឹងលោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ក្រោយពីប្រជុំចប់បានប្រកាសទទួលស្គាល់ លោក បាង វុទ្ធ ជាអនុភូមិ នឹង លោក កែវ កាន់រ៉េត ជាជំនួយការភូមិពាមកាយ នឹងបានផ្សព្វផ្សាយពីជម្ងឺកូវីធ19(កូរ៉ូណា)) ដល់សមាជិកក្រុមប្រឹក្សាឃុំ នឹងលោកមេភូមិទាំងបី អោយយកចិត្តទុកដាក់ខ្ពស់ នឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយ នឹងជាពិសេសយកចិត្តទុកដាក់ចំពោះអ្នកចំណូលថ្មី ដែលធ្លាប់រស់នៅតំបន់ដែលផ្ទុះជម្ងឺ

អត្ថបទទាក់ទង