លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥០ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិនិត្យ ពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍វេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ឆ្នាំ២០២៣
៤.ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៥.សេចក្ដីផ្សេងៗដោយមានការអញ្ជើញចូលរួមពី៖លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលស្ដីទី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំកោះស្ដេច លោកជំទប់១ ស្មៀនឃុំលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
August 31, 2023























