រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំពាមក្រសោប ដែលដឹកនាំដោយលោកស្រី នាង គុន មេឃុំពាមក្រសោប សហការជា មួយនឹងប៉ូលីសប៉ុស្តិរដ្ឋបាលឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ១ ភូមិ២ និងគណៈកម្មការសហគមន៌តំបន់ការពារធម្មជាតិពាមក្រសោប ចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅចំណុចកោះកាង និងពាមក្រសោបចាស់ ចំនួន ៧០គ្រួសារ ពីជម្ងឺកូវីដ 19 ដើម្បី អោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់

ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលឃុំពាមក្រសោប ដែលដឹកនាំដោយលោកស្រី នាង គុន មេឃុំពាមក្រសោប សហការជា មួយនឹងប៉ូលីសប៉ុស្តិរដ្ឋបាលឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ១ ភូមិ២ និងគណៈកម្មការសហគមន៌តំបន់ការពារធម្មជាតិពាមក្រសោប ចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅចំណុចកោះកាង និងពាមក្រសោបចាស់ ចំនួន ៧០គ្រួសារ ពីជម្ងឺកូវីដ 19 ដើម្បី អោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងបានចែកសម្ភារៈ រួមមាន ទឹកអាកុលលាងដៃ ចំនួន ៨០ដប និងម៉ាស់ការពារចំនួន ១៥០ម៉ាស់ អស់ថវិកាចំនួន ៣០០$ ជាថវិកាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ។

អត្ថបទទាក់ទង