រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥១

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥០

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែសីហា និងទិសដៅអនុវត្តការងារប្រចាំខែគញ្ញា ឆ្នាំ២០២៣

៤.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែសីហា ឆ្នាំ២០២៣ 

៥.របាយការណ៍ ស្ដីពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ការិយាល័យប្រជាពលរដ្ឋ ស្រុកបូទុមសាគរ

៦.ពិនិត្យ ពិភាក្សា និងអនុម័តស្ដីពីការកំណត់ ប្រធានបទ ទីកន្លែង កាលបរិច្ឆេទ និងសមាសភាពចូលរួម សម្រាប់ប្រារព្ធវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

៧.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន៤៣នាក់/ស្រី ០៧នាក់។  នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

===================

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

ខែសីហា 31, 2023

វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទទាក់ទង