ក្រុមអធិការកិច្ចហត្ថពលករបរទេសចម្រុះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ុយ សុភាព សហការ ជាមួយផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី មាស អេលីន និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានចុះធ្វើអធិការកិច្ចពលករបរទេសសរុបបានចំនួន ២៥គោលដៅ ក្រុមហ៊ុន និងរោងចក្រ ដោយពិនិត្យឃើញមានពលករសរុបចំនួន១៤,០៨៧នាក់ ស្រី ៧,៨២៤នាក់ ដែលមានដូចខាងក្រោម÷
+ពលករខ្មែរ ចំនួន ១១ ៨៤៤នាក់ស្រី ៧ ២៣៤នាក់ ។
+ពលករបរទេស ចំនួន ២ ២៤៣នាក់ ស្រី ៥៩០នាក់ មាន១៦សញ្ជាតិ មានដូចខាងក្រោម÷
-បានពិនិត្យលិខិតឆ្លងដែនច្បាប់ដេីម ចំនួន១៨៩៧ច្បាប់។
-មិនបានពិនិត្យលិខិតឆ្លងដែនច្បាប់ដើម ចំនួន៣៤៦ច្បាប់(មូលហេតុ យកតាមខ្លួន និងទៅក្រៅប្រទេស)។
-ប្រើប្រាស់ទិដ្ឋាការប្រភេទអក្សរ EBចំនួន ២ ២១៤នាក់ ស្រី ៥៨៦នាក់
-ប្រើប្រាស់ទិដ្ឋាការប្រភេទអក្សរ C ចំនួន ២៩នាក់ស្រី៤នាក់។
-មានប័ណ្ណការងារចំនួន ២ ២១៤នាក់ស្រី ៥៨៦នាក់ ( ឆ្នាំ២០២៣)។
-ផាកពិន័យ០០នាក់។
ថ្ងៃសុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ September 1, 2023





