រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ វីន អនុប្រធានមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុងបានអញ្ជើញចូលរួមបើកវគ្គបំប៉នដល់ សិស្សនុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣។

កោះកុង៖ លោក សុខ វីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គបំប៉នដល់ សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំធំ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

លោក សុខ វីន បានអញ្ជើញឡើងរាយការណ៏ជូនលោកជំទាវគណៈអភិបាលខេត្ត អំពីការភាពរីកចម្រើនរបស់វិស័យអប់រំក្នុងខេត្តកោះកុង។ លោកក៏បានបន្តទៀតថា​ការអប់រំពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់ប្អូនៗទៅថ្ងៃខាងមុខដូចច្នេះប្អូនៗសិស្សានុសិស្សដែលត្រៀមខ្លួនប្រឡង ធ្វើយ៉ាងណាខិតខំរៀនសូត្រ ជៀសវាងការប្រព្រិត្តឹអំពើមិនល្អនៅក្នុងសង្គម ដែលនាំឱ្យអាប់អោនដល់ខ្លួនឯង គ្រួសារ ព្រមទាំងសង្គមជាតិទាំងមូល ដើម្បីជាគម្រូដល់អ្នកជំនាន់ក្រោយ។ សូមបញ្ជាក់ថានេះជាសម្រាប់លើកនេះជាលើកទី០៦​ ហើយសម្រាប់សហភាពសហព័ន្ឋយុវជនកម្ពុជា ខេត្តកោះកុង បានរៀបចំនូវវគ្គបំប៉ននេះឡើង។ វគ្គនេះគឺមានចំនួន ០៥មុខវិជ្ជាដូចឆ្នាំមុនគឺ៖ អក្សរសាស្រ្តខ្មែរ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវិវិទ្យា ក្នុងនោះដោយសារកំណើននៃសិស្សដែលបានចូលរូមក្នុងវគ្គបំប៉ននេះមានចំនួនច្រើន ស.ស.យ.ក ខេត្តបានរៀបចំឱ្យមានវគ្គបំប៉ននៅតាមបណ្តាខេត្តក្រុង/ស្រុកទាំង ០៧ក្នុងនោះសរុបមានចំនួន ១២វិទ្យាល័យ ដែលមានសិស្សសរុប​​ ៩៤៣នាក់ ស្រី ៤៩៧នាក់ ដែលចាប់ផ្តើមរៀនរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ តទៅ។

ជាចុងក្រោយ លោក សុខ វីន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ លោកនាយក ក៏ដូចជាលោកគ្រូ-អ្នកគ្រូដែលលះបង់ពេលវេលាដើម្បីបង្រៀនប្អូនៗសិស្សានុសិស្សអស់ពីកម្លាំងកាយកម្លាំងចិត្តដោយមិនខ្លាចនឿយហត់ ក៏ព្រោះចង់ឃើញសង្គមជាតិមានភាពរីកចម្រើនទៅមុខ។ ថ្ងៃសុក្រ ៣រោច ខែទុតិសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៤ សីហា ឆ្នាំ២០២៣។ ដោយ៖ ឡុច ភារុន


អត្ថបទទាក់ទង