លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំកិច្ចប្រជុំចាំបាច់មួយស្តីពីការអនុវត្តគម្រោងអាហាររូបត្ថម្ភនាត្រីមាសកន្លងមក និងលើកផែនការអនុវត្តបន្តនាត្រីមាសបន្ទាប់ របស់ក្រុមទ្រទ្រង់សុខភាពភូមិ ។ក្នុងកិច្ចប្រជុំនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិទាំង៧ នៃឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលប្រជុំសាលាឃុំអណ្តូងទឹក។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
-------------------------------------
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣
September 4, 2023
វេលាម៉ោង០៩:៣០នាទីព្រឹក