មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំពិធី សំណេះសំណាល ជាមួយមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ក្នុងពិធីនេះផងដែរ លោកហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរ បានឡើងរាយកាណ៍ពីលទ្ធផលការងារ ចាប់តាំងពីឆ្នាំ២០២១ ដល់បច្ចុប្បន្ន ជូនគណៈធិបតី និងអង្គពិធីទាំងមូល ឱ្យបានជ្រាបផងដែរ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កិត្តិយសសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរបរិស្ថាន និងបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ចំណុចដូចខាងក្រោម ៖
១.ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់តំបន់ការពារធម្មជាតិអោយបានដាច់ខាត ។
២.ផ្សព្វផ្សាយដល់សាធារណៈជន ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក ។
៣.ត្រូវរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិថ្មីបន្ថែម និងសហគមន៍ ដែលមានស្រាប់ ត្រូវពង្រឹងសមត្ថភាព ដល់គណៈកម្មការគ្រប់គ្រងសហគមន៍ និងរិះរកមធ្យោបាយ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍តាមរយៈការផ្តល់ជម្រើសមុខរបរបន្ថែម និងសកម្មភាពផ្សេងៗក្នុងវិស័យទេសចរណ៍។
៤.ត្រូវធ្វើនវានុវត្តន៍ក្នុងអង្គភាព និងបណ្តុះបណ្តាលសមត្ថភាពដល់់មន្ត្រីរាជការ ។
៥.រៀបចំថ្នាលបណ្តុះបណ្តាលកូនឈើ និងបណ្តុះកូនឈើឱ្យបាន ១ឆ្នាំ ១០០០០០ដើម សម្រាប់ចែកជូនដល់សាធារណជន។
ថ្ងៃអាទិត្យ ៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ September 3, 2023







