រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងពីលោក សាយ ហេង លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច អញ្ជេីញចូលរួមទទួលយកអំណោយពីអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna&Flora) សម្រាប់មប្រេីដល់ការងារល្បាតសហគមន៍នេសាទ ដោយមានការចូលរួមពីលោក នូ ង៉ុយ នាយផ្នែកជលផលពាមក្រសោប ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ អំណោយមានដូចជា អាយកូមចំនួន ៤គ្រឿង អាវភ្លៀងចំនួន ៦អាវ និងកាបូបថាកលសម្ភារចំនួន ១កាបូប។ រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna&Flora) ដែលតែងតែជួគាំទ្រេដល់សហគមន៍នេសាទសម្រស់កោះស្ដេចតាំងពីដេីមរៀងមក។
ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣