រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតី ភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ

ថ្ងៃសុក្រ ០៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាល ប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតី ភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការ ចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក ។
របៀបវារៈរួមមាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រវិជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក.
៣.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុក ប្រចាំខែមីនា ឆ្នាំ២០២០
៤.ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍របស់រដ្ឋបាលស្រុក ប្រចាំត្រីមាសទី១ ឆ្នាំ២០២០
៥.ពិនិត្យ ពិភាក្សា និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្រ្តីរាជការសាលាស្រុកប្រចាំខែ មីនា ឆ្នាំ២០២០
៦.បញ្ហាផ្សេងៗ ។

អត្ថបទទាក់ទង