រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃការិយាល័យផែនការ បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យ មូលដ្ឋានភូមិ ឃុំ/សង្កាត់ (CDB) ជូនដល់មេភូមិ ស្មៀន មេឃុំ និងមន្ត្រីតំណាងរដ្ឋបាលស្រុកគីរីសាគរ។

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃការិយាល័យផែនការ បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យ មូលដ្ឋានភូមិ ឃុំ/សង្កាត់ (CDB) ជូនដល់មេភូមិ ស្មៀន មេឃុំ និងមន្ត្រីតំណាងរដ្ឋបាលស្រុកគីរីសាគរ។ វគ្គបណ្តុះបណ្តាលនេះ បានដំណើរការក្រោមអធិបតីភាព លោក ជូន សំអាត អភិបាលរង នៃគណៈអភិបាលស្រុកគីរីសាគរ និងមានការអញ្ជើញចូលរួមពីលោកមេភូមិ ស្មៀន លោកមេឃុំ និងមន្ត្រីតំណាងរដ្ឋបាលស្រុក សរុប ១៦នាក់ ស្រី ០៣នាក់។​

​សាលប្រជុំរដ្ឋបាលស្រុកគីរីសាគរ

ព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង