សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង សង្កាត់ ដឹកនាំដោយលោក យូ មី ប្រធានសមាគម បានអញ្ជើញចូលរួមសួរសុខទុក្ខ និងបាននាំយកថវិកាសរុបចំនួន ៣៦ម៉ឺនរៀល ឧបត្ថម្ភជូនលោក អាត់ សុភាព សមាជិកក្រុមប្រឹក្សាក្រុង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ។
ថវិកាទាំងនោះបានមកពីការចូលរួមមានដូចខាងក្រោម ៖
ថវិកាផ្ទាល់ខ្លួនរបស់សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងចំនួន ១៦ម៉ឺនរៀល
ថវិការបស់សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង សង្កាត់ ចំនួន ២០ម៉ឺនរៀល។
-នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

