លោកវរសេនីយ៍ឯក ផន សុធន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ២,០១៥,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខបុណ្យសពភរិយា លោក
អនុសេនីយ៍ឯក វ៉ាន វ៉ារិទ្ធ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ដែលគ្រួសារជួបការលំបាក។
ថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ September 5, 2023


