លោកស្រី សោម សោភា ឧត្តមភរិយាលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាចំនួន ៥០០,០០០រៀល (ថវិកាលោកមេបញ្ជាការ និងលោកស្រីផ្ទាល់ចំនួន ៤០០,០០០រៀល) ទៅប្រគល់ជូនលោក ព្រិន្ទបាលឯក លឹម ច័ន្ទរតនៈ បុគ្គលិកលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ដែលភរិយាសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ September 7, 2023





