លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ឆ្នាំ២០២៣។
សមាសភាពបានអញ្ជើញចូលរួមមាន÷
លោក សូ សុខា នាយករងរដ្ឋបាល លោក ឡុង សុខហេង ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ លោក លោកស្រី ចៅសង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុសង្កាត់ទាំង៣ ព្រមទាំងលោក លោកស្រី មេភូមិ អនុភូមិទាំង១១នៃក្រុង ក្រុមការរបស់មន្ទីរផែនការខេត្ត សរុបប្រមាណ២៦រូប។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨៖៣០ នាទីព្រឹក សាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#














