រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយស្ដីពី ការអភិរក្សអណ្ដេីកសមុទ្រកម្ពុជា និងមានការអញ្ជេីញចូលរួមជាគណៈអធិបតី លោក នូ ង៉ុយ នាយផ្នែកជលផលពាមក្រសោប ដោយមានការសម្របសម្រួលពីមន្រ្តីមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna&Flora) ស្ថិតនៅសាលាឃុំកោះស្ដេច។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដេីម្បីផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់ឱ្យយល់ដឹងពីច្បាប់ជលផលេីប្រភេទសត្វកំពុងរងគ្រោះថ្នាក់ និងការអភិរក្សអណ្ដេីកសមុទ្រ ព្រមទាំងផ្ដល់នូវចំណេះដឹងដល់ប្រជានេសាទក្នុងការជួយសង្គ្រោះអណ្ដេីកសមុទ្រពេលជាប់ឧបករណ៍នេសាទដោយចៃដន្យ និងដេីម្បីចូលរួមអភិរក្ស ផ្សព្វផ្សាយលេខសង្គ្រោះអណ្ដេីកសមុទ្រ (០៩៣ ៨៨ ៩១ ០៤) ដល់ប្រជានេសាទក្នុងសហគមន៍ និងក្រៅសហគមន៍។







ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣