រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ប្រចប្រចាំខែកញ្ញា ឆ្នាំ២០២៣  

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ប្រចប្រចាំខែកញ្ញា ឆ្នាំ២០២៣  ដែលមានរបៀបវារៈដូចខាងក្រោម៖

១-ពិភាក្សា និងផ្សព្វផ្សាយសេចក្តីជូនដំណឹងការហាមឃាត់ការប្រលែងសត្វពាហនៈ(គោ ក្របី ពពែ…)ដើរពាសវាលពាសកាល នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជន

២-ពិភាក្សា លើការធ្វើបច្ចុប្បន្នភាព អំពីអាជីវកម្មហាងបញ្ចាំគ្រប់ប្រភេទ និងល្បែងស៊ីសងគ្រប់ប្រភេទ

៣-ពិភាក្សា លើការចុះបង្រ្កាបបទស្មើសផ្សេងៗ

៤-ពិភាក្សា លើកបញ្ហាសិស្សានុសិស្ស គេចម៉ោងសិក្សា 

៥-បញ្ហាផ្សេងៗ

ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរង នាយក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែនជម្រកតាតៃ លោកមេឃុំគ្រប់ឃុំ ជាអនុប្រធាន និងសមាជិក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង