បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារសេវាសង្គមថ្នាក់ខេត្ត ចូលរួមក្នុងសិក្ខាសាលា ស្តីពីការរៀបចំគម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី ខេត្តប្រចាំឆ្នាំ២០២៤ នៅខេត្តសៀមរាប។
សមាសភាពរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ដែលត្រូវអញ្ជើញចូលរួមសិក្ខាសាលា មានដូចខាងក្រោម៖
-ប្រធានគ.ក.ស.ក ខេត្ត
-អភិបាលរងខេត្តទទួលបន្ទុកសេវាសង្គម
-នាយកទីចាត់ការផែនការ និងវិនិយោគ
-នាយករងទីចាត់ការហិរញ្ញវត្ថុ
-អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
-ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សិក្ខាសាលានេះរៀបចំរយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ ដោយស្ថិតក្រោមការជួយឧបត្ថម្ភការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការយូនីសេហ្វ ក្នុងគោលបំណង ដើម្បីបង្ហាញអំពីរបៀបរៀបចំផែនការ និងគម្រោងថវិកាដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ រាជធានី ខេត្ត (គ.ក.ស.ក) និងអ្នកពាក់ព័ន្ធ ជាពិសេសដើម្បីធ្វើការពិនិត្យ ពិភាក្សាលើគម្រោងសេវាសង្គមដែលរដ្ឋបាល រាជធានី ខេត្ត បានអនុវត្តបញ្ចប់ក្នុងឆ្នាំ២០២២ វឌ្ឍនភាពការងារដែលបាននឹងកំពុងអនុវត្តក្នុងឆ្នាំ២០២៣ និងការរៀបចំ ផែនការសកម្មភាពសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៤។
ថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ September 11, 2023





