ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោយទទួលបាន ពត៌មាន ពីក្រុមគ្រួសារ លោកវរសេនីយ៍ត្រី អ៊ុំ វិរៈ មន្ត្រីនគរបាលចូលនិវត្តន៍ អតីតនាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលបច្ចុប្បន្ន មាមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅស្រុកកំណើតស្ថិតនៅ ភូមិជាវក្តី ឃុំសោមតាអូ ស្រុកគីរីវង់ ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់ខ្លួនមួយចំនួនរបស់លោកឧត្ដមសេនីយ៍ទោស្នងការ ប្រគល់ជូនក្រុមគ្រួសារលោក ដេីម្បីជួយសម្រួលក្នុងការព្យាបាល ។
ថ្ងៃអាទិត្យ ១០ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ September 10, 2023


