លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនទីបង្ហាញផ្លូវស្តីពី ទីក្រុងឆ្លាត និងប្រកាសចាប់ផ្តើមអនុវត្តគម្រោង City for All ដោយ សហការជាមួយអង្គការសហប្រជាជាតិ សម្រាប់លំនៅដ្ឋានមនុស្សជាតិ (UN-HABITAT) និងUNOPS ។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះក្នុងគោលបំណងផ្សព្វផ្សាយដល់រដ្ឋបាលរាជធានី ខេត្ត តំណាងក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍មួយចំនួននៅសេចក្តីសម្រេចលេខ ២២៨៨ សសរ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃស្ដីពីការដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ដើម្បីកំណត់ទស្សនៈទានអំពីការអភិវឌ្ឍន៍ទីក្រុងឆ្លាតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយអំពីការចាប់ផ្ដើមអនុវត្តគម្រោងCity for All។ សិក្ខាសិលាប្រព្រឹត្តទៅ នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ វេលាម៉ោង ៧៖៣០ នាទីព្រឹកថ្ងៃអង្គារ ១២ រោច ខែស្រាពណ៌ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







