រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣
លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង ដឹកនាំ កម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើវេទិកាសារធារនណៈផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់ មានសុវត្តិភាពទាំង៧ចំនុច ០១លើក ដល់សិស្សបឋមសិក្សារូងផ្លាមកេសនស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងបានផ្សព្វផ្សាយបន្ថែមនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម ÷







១.ផ្តល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក
៣.ស្តីពី ការបង្ការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង។
៥.ផ្សព្វផ្សាយបែបបទនៃការផ្តល់ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងសេចក្តីជូនដំណឹងស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងផ្តល់ថ្មី
៦. ស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។
👉🏻 វេទិការខាងលើមានសិស្សនិងអ្នកគ្រូចូលរួមសរុបចំនួន និង ៣៣នាក់ ស្រី១៨ នាក់ កម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ០៩ និង ៤៥ នាទី ថ្ងៃខែឆ្នាំដដែល។