រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សតំបន់ដែនជម្រកសត្វព្រៃតាតៃ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅឃុំតាតៃក្រោម

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក យី ទ្រឿន នាយកដែនជម្រកសត្វព្រៃតាតៃ លោក ព្រំ សារ៉ន បានចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រេីប្រាស់ថង់ប្លាស្ទិកទេ» ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យតាតៃ ស្ថិតនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ដែលមានការចូលរួមពីលោកស្រីក្រុមប្រឹក្សាឃុំតាតៃក្រោម លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុប១៦៧ (ស្រី៧៨) ។

អត្ថបទទាក់ទង