រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ភុតសា សិរិ ជំទប់ទី២ បានដឹកនាំលោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិព្រែកស្មាច់ ចុះពិនិត្យមេីលព្រំដីសាលាមត្តេយ្យសិក្សាសហគមន៍ព្រែកស្មាច់ និងបានឈូសឆាយសម្អាតទីធ្លាខាងក្រោយសាលាស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងការសម្អាតនេះ លោកស្រី ភុតសា សិរិ ជំទប់ទី២ បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លា និងលោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ ២០០ដុល្លា សរុបចំនួន ៤០០ដល្លា សម្រាប់សម្អាតទីធ្លាខាងក្រោយសាលាមត្តេយ្យសហគមន៍ព្រែកស្មាច់។



ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣