រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឆេង ហៃ ក្រុមប្រឹក្សាឃុំអណ្តូងទឹកបានដឹកនាំក្រុមការងារចុះចាក់មេក្រូផ្សព្វផ្សាយសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ លេខ ០០២ និង សេចក្តីណែនាំ ក្រសួងសុខាភិបាល(០៣៩ ) ពីវិធីបង្ការជម្ងឺកូរ៉ូណា(កូវិឌ ១៩)នៅមូលដ្ឋានឃុំអណ្តូងទឹក

28/03/2020 (7:30 am)
--------------------------------------------
ក្រោមការចង្អុលបង្ហាញ ពីសំណាក់លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ នឹងក្រោមការរៀបចំគ្រប់គ្រងរបស់លោក ឃៀង យិង មេឃុំអណ្ដូងទឹក លោក ឆេង ហៃ ក្រុមប្រឹក្សាឃុំ រួមជាមួយ ប៉ុស្តិ៍រដ្ឋបាល ប្រជាកាពារ និងជំនួយការឃុំ បានចាក់មេក្រូផ្សព្វផ្សាយសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ លេខ ០០២ និង សេចក្តីណែនាំ ក្រសួងសុខាភិបាល(០៣៩ ) ពីវិធីបង្ការជម្ងឺកូរ៉ូណា(កូវិឌ ១៩)នៅមូលដ្ឋានឃុំអណ្តូងទឹក ក្នុងមូលដ្ឋានឃុំអណ្តូងទឹក÷
១. ភូមិអណ្តូងទឹក
២. ភូមិជីមាល
សូមបងប្អូនសាធារណជនទាំងអស់ មេត្តាអនុវត្តន៍តាមនិតិវិធីណែនាំរបស់ ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន នោះគឺគ្មានឡើយវីរុសកូវិឌ១៩ នៅក្នុង ភូមិ/ឃុំ/ស្រុក/ខេត្ត ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជាយើងទាំងមូល។

ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
------------------------------------
ថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០

March 28, 2020

អត្ថបទទាក់ទង