រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយករងឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំមន្ត្រីឧទ្យានុរក្ស ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយថង់ប្លាស្ទិក នៅស្រុកថ្មបាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣: លោក ខឹម ប៊ុនថង នាយករងឧទ្យានជាតិជួរភ្នំក្រវាញនៃមន្ទីរបរិស្ថាន បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន ០៤រូប ចុះទៅសហការជាមួយលោកនាយកសាលា វិទ្យាល័យឫស្សីជ្រុំ ស្ថិតនៅក្នុង ភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។ ដើម្បីធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ។

គោលបំណង:

- ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងការកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិក

- ចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន

- ចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ គុណភាពបរិស្ថាន សោភ័ណភាពទីក្រុង និងភូមិឋានឱ្យល្អស្រស់បំព្រងជានិច្ច និងចូលរួមចំណែកធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍដោយចីរភាព ។

យុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួមពី÷

១.លោកនាយកវិទ្យាល័យ០១រូប

២.លោកគ្រូប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកថ្មបាំង០១រូប

៣.លោកគ្រូ ០៥រូប

៤.អ្នកគ្រូ ០២រូប

៥.សិស្សានុសិស្សមកពីបឋមសក្សា និងវិទ្យាល័យចំនួន ១៦៧នាក់ (ស្រី៩៥នាក់)

សរុបអ្នកចូលរួមមានចំនួន ១៨០នាក់ (ស្រី ៩៧នាក់) ។

អត្ថបទទាក់ទង