លោកស្រី ឃុន ស្រីម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ សហការជាមួយលោក អ៉ឹង វន្នី នាយកឧស្យានជាតិបូទុមសាគរ និងក្រុមការងារ បានចុះផ្សព្វផ្សាយការប្រើប្រាស់កាកសំណល់ប្លាស្ទិច នៅសាលាបឋមសិក្សាជីត្រេះ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមប្រធានបទ « ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិចទេ»។
ដោយមានវត្តមានអញ្ជើញចូលរួមពី លោកនាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុប១៦៣នាក់ ស្រី៧០នាក់។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
---------------------------------------
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣