វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងសាលាស្រុកបូទុមសាគរ ឃុំអណ្ដូងទឹក ក្រោមគណៈអធិបតី ៖ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ និងលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ
+ផ្ដោតទៅលើប្រធានបទចំនួន៤
១)ផ្សព្វផ្សាយការផ្ដល់សេវារដ្ឋបាលសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ
២)ផ្សព្វផ្សាយតួនាទី និងភារកិច្ច របស់ការយាល័យប្រជាពលរដ្ឋ
៣)ផ្សព្វផ្សាយពីគោលនបាយភូមិ ឃុំ មានសុវត្ថិភាព
៤)ផ្សព្វផ្សាយអំពី អនាម័យបរិស្ថាន
ដោយមានការចូលរួមពី៖ លោក លោកស្រីតំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងឃុំថ្មស និងឃុំតានូន សរុបចំនួន២១២នាក់ស្រី៤០។ នៅសាលាប្រជុំ(ក)សាលាស្រុកបូទុមសាគរ ស្ថិតក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសៅរ៍ ២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១៖៣០ នាទីរសៀល