រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ថ្មដូនពៅ ស្រុកថ្មបាំង

ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
លោក អត សែងចាន់ ប្រធានស្នាក់ការរងឧទ្យានុរក្សឆាយអារ៉ែងនៃមន្ទីរបរិស្ថាន បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន ៤រូប ចុះទៅសហការជាមួយលោកនាយក សាលាបឋមសិក្សានិងអនុវិទ្យាល័យ ថ្មដូនពៅ ស្ថិតនៅក្នុង ភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិច ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ" ។
ដោយយុទ្ធនាការអប់រំផ្សព្វផ្សាយនេះមានការចូលរួមចំនួន ១៤៤នាក់ (ស្រី ៦៨នាក់) ក្នុងនោះរួមមាន៖
១.លោកនាយកសាលាអនុវិទ្យាល័យ ថ្មដូនពៅចំនួន ១រូប
២.លោកគ្រូ-អ្នកគ្រូ ចំនួន ៨រូប (អ្នកគ្រូ ៤រូប)
៣.សិស្សានុសិស្សមកពី បឋមសក្សានិងអនុវិទ្យាល័យ ចំនួន ១៣៥នាក់ (ស្រី ៦៤នាក់)
ប្រុសចំនួន ៧៦នាក់។

គោលបំណង

  • ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការកាត់បន្ថយនៃការប្រើប្រាស់ថង់ប្លាស្ទិក
  • ដើម្បីចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន
  • ដើម្បីចូលរួមគាំពារសុខុមាលភាពប្រជាពលរដ្ឋ គុណភាពបរិស្ថាន សោភ័ណភាពទីក្រុង និងភូមិឋានឱ្យល្អស្រស់បំព្រងជានិច្ច និងចូលរួមចំណែកធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍដោយចីរភាព ។

អត្ថបទទាក់ទង