រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមស្តាប់បទបង្ហាញត្រៀម ដើម្បីចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ)

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមស្តាប់បទបង្ហាញត្រៀម ដើម្បីចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ)។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ដើម្បីមានមូលដ្ឋាន និងការធ្វើបទបង្ហាញ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ក្នុងប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នាពេលខាងមុខ តំណាងបេក្ខភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំខ្លឹមសារ ស្របជាមួយការអនុវត្តជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ដែលបានដាក់ពាក្យក្នុងការប្រឡងប្រណាំង។ ជាមួយគ្នានេះផងដែរលោក លោកស្រី ដែលមានវត្តមាន ក្នុងពិធីនេះត្រូវចូលរួមជាមតិយោបល់ ក្នុងន័យកែលម្អ រាល់ចំណុចខ្វះខាត ដែលអង្គភាពគម្រូត្រូវត្រៀមធ្វើបទបង្ហាញ់កាន់តែបានល្អប្រសើរ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ លើកកិត្តិយសរបស់អង្គភាព និងខេត្តរបស់យើងផងដែរ៕
ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ September 18, 2023

អត្ថបទទាក់ទង