លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារនៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ស្រុកស្រែអំបិល ខេត្តកោះកុង
លោកអភិបាលរងខេត្ត បានលើកឡើងថាកិច្ចប្រជុំជាមួយរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់នៅតាមសាលាក្រុង ស្រុក និងចុះសិក្សា ពិនិត្យ ជាក់ស្តែងលើទីតាំងដី ដែលកំពុងប្រើប្រាស់សំរាប់ចាក់សំរាម ឬទីតាំងដីបានត្រៀមទុកសម្រាប់រៀបចំជា ទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនតាមបណ្តាឃុំ សង្កាត់នៃខេត្តកោះកុង។ មួយវិញទៀត គោលបំណងសំខាន់ នៃការរៀបចំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីនេះគឺដើម្បីឆ្លើយតបទៅនឹងការអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិបាល និងការជំរុញដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់មានទីតាំងដីច្បាស់លាស់ ព្រមទាំងយន្តការ និងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង-រាវ ប្រកបដោយប្រសិទ្ធភាព។
ថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ September 20, 2023


































