រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចំនួន ៣សាលារៀន ស្រុកកោះកុង

ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង៨ និង១៣នាទី
លោក តាន់ ម៉េងហួរ នាយករងបានដឹកនាំមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោបចំនួន ៤នាក់
បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ
«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាសស្ទិកទេ» ដោយមានសមាសភាពចូលរួមមានចំនួន ៣២៤នាក់ (ស្រី ១៣៥នាក់) ដូចជា៖

  • លោកគ្រូ-អ្នកគ្រូ អនុវិទ្យាល័យ
  • លោកគ្រូ-អ្នកគ្រូ បឋមសិក្សា
  • លោក គង់ ចាន់ថា ក្រុមប្រឹក្សាឃុំកោះកាពិ
  • លោក រ័ត្ន បញ្ញា នាយកសាលាអនុវិទ្យាល័យកោះស្រឡៅ
  • លោក ខាត់ សំធូ នាយកបឋមសិក្សាកោះស្រឡៅ
  • គណៈកម្មការសាលា
  • ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ
  • លោកនាយរងប៉ុស្តិ៍រដ្ឋបាល
  • មន្រ្តីរដ្ឋបាល ឃុំកោះកាពិ

នៅម៉ោង១០និង៣២នាទីបន្ត
ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស
នៅសាលាបឋមសិក្សា ឡាំដាំ ដោយមានសមាសភាពចូលរួមមានចំនួន១៥០នាក់ (ស្រី ៨៤នាក់) ដូចជា៖

  • លោក ជាម ផល្លា នាយកសាលា បឋមសិក្សា ឡាំដាំ
  • លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សា

នៅម៉ោង១ និង១៤នាទីបន្ត
ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស
នៅសាលាបឋមសិក្សាកោះកាពិ ដោយមានសមាសភាពចូលរួមមានចំនួន ៦៨នាក់ (ស្រី ៣៥នាក់) ដូចជា៖

  • លោក និត វីដា នាយកបឋមសិក្សាសាលាកោះកាពិ
  • លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សា

អត្ថបទទាក់ទង