លោក យឹម វិចិត្រ អនុប្រធានការិអបរំ យុវជន និងកីឡាស្រុកថ្មបាំង និងលោក ឈឺន ភស្តារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង ត្រូវជាកូនលោក ម៉េង ចាន់ដារ៉ា នាយកសាលាបឋមសិក្សាជីផាតដែលបានទទួលមរណភាពនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយជំងឺគាំងបេះដូង បានអញ្ជើញមកមន្ទីរ.អយក.ខេត្តកោះកុង ដើម្បីទទួលនូវថវិកាសមាគម.សបសខ.ចំនួន៦.១០០.០០០រៀលគត់ ពីលោកប្រធានសមាគម.សបសខ.ខេត្តកោះកុង។
ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

