ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិលបានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងដីស្នើសូមចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ០១ កន្លែង ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រព្រឹត្តទៅនៅសាលាឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។












