លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់ក្មួយៗក្រុមកីឡាតៃខ្វាន់ដូ អាយធីអែហ្វ (ITF) ខេត្តកោះកុង ដែលដណ្តើមបាន មេដាយមាស ចំនួន ២ មេដាយប្រាក់ ១ និងមេដាយសំរឹទ្ធិ ២ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ (វិញ្ញាសារ កីឡា តេក្វាន់-ដូ ITF)។
ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ September 19, 2023

















