រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចបាន ចុះសួរសុខទុក្ខសិស្សានុសិស្សនៅសាលាបឋមសិក្សាដំណាក់ក្របី និងផ្សព្វផ្សាយដល់សិស្សទាក់ទងនឹងអនាម័យសុខភាព

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ស្រី សុផា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំមេភូមិពាមកាយ ជំនួយការភូមិពាមកាយ ចុះសួរសុខទុក្ខសិស្សានុសិស្សនៅសាលាបឋមសិក្សាដំណាក់ក្របី និងផ្សព្វផ្សាយដល់សិស្សានុសិស្សទាក់ទងនឹងអនាម័យសុខភាព ព្រមទាំងបាននាំយកអំណោយរបស់លោកស្រី ឃិត យ៉ាត នាយិកាបឋមហ៊ុនសែនកោះស្ដេច មានសំលៀកបំពាក់សិស្សចំនួន ១៨ឈុត និងអំណោយរបស់លោកស្រី ស្រី សុផា ដូចជាសម្ភារៈសិក្សា មានសៀវភៅ30ក្បាល ខ្មៅដៃ១០០ដើម ក្ដាឆ្នួន១០ ដីស ៣ប្រអប់ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប ៧១នាក់ ស្រី ៣១នាក់ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង​។

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង