រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ទួន ភារម្យ អភិបាលស្ដីទីក្រុមខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងចាត់ចែងសមាសភាពទទួលតាមចំណុចគោលដៅ ត្រៀមរៀបចំពិធីវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ដើម្បីអបអរសាទរ ទិវា ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល របណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

លោក ទួន ភារម្យ អភិបាលស្ដីទីក្រុមខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងចាត់ចែងសមាសភាពទទួលតាមចំណុចគោលដៅ ត្រៀមរៀបចំពិធីវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ដើម្បីអបអរសាទរ ទិវា ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន លោកលោកស្រីអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី នាយករងរដ្ឋបាល លោកលោកស្រីប្រធានការិយាល័យអង្គភាពនិងមន្ត្រីនៃរដ្ឋបាលក្រុងទាំងអស់ តំណាងអធិការនគរបាល និងអាវុធហត្ថក្រុង លោកលោកស្រីចៅសង្កាត់និងមេប៉ុស្តិ៍ទាំងបី សរុបប្រមាណ ៣១រូប។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

#របស់ពលរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង