លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ
《ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ》ជូនដល់ គ្រឹះស្ថានអប់រំសិក្សាគ្រប់កម្រិត ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងវិស័យឯកជន នៅសាលាបឋមសិក្សាស្មាច់មានជ័យ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ។ យុទ្ធនាការផ្សព្វផ្សាយនេះបានរៀបចំដោយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




